ជ្រើសរើសភាសា: Khmer Khmer English English
លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំគណៈកម្មការកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ ២០២៣

កាលពីព្រឹកថ្ងៃទី ១៥ ​ខែសីហា ​ឆ្នាំ២០២៣ ​នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំគណៈកម្មការកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូដែលការប្រជុំនេះបានចូលរួមដឹកនាំដោយផ្ទាល់របស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ដើម្បីពិនិត្យ ​និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព ​ប្រចាំត្រីមាសទី១ ​និងត្រីមាសទី២ ​ឆ្នាំ២០២៣ ​នៃការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ដំណាក់កាលទី៤ ។

ព័ត៌មានទាក់ទង